ផ្អែកតាមអ្នកបង្កើតរឿង «Squid Game» មានហេតុផលតែមួយគត់ធ្វើឲ្យរឿងល្បីខ្លាំងដល់កម្រិតកំពូល

ផ្អែកតាមអ្នកបង្កើតរឿង «Squid Game» មានហេតុផលតែមួយគត់ធ្វើឲ្យរឿងល្បីខ្លាំងដល់កម្រិតកំពូល

ផ្អែកតាមអ្នកបង្កើតរឿង «Squid Game» មានហេតុផលតែមួយគត់ធ្វើឲ្យរឿងល្បីខ្លាំងដល់កម្រិតកំពូល

Finzaaa

រឿង «Squid Game» កំពុង​ពេញ​ជា​ទីចាប់អារម្មណ៍ និង​មាន​អ្នក​តាមដាន​ច្រើនលើ Netflix ហើយសូម្បី CEO របស់ Netflix គឺលោក Ted Sarandos ក៏បាន​សរសើរ​ និង​ទទួល​ស្គាល់​ពិតៗ​ថា​ សន្ទុះ​នៃភាព​ល្បី​ល្បាញ​របស់រឿង ពិតជាមិនធម្មតាឡើយ។ ប៉ុន្តែ​តើមូលហេតុអ្វី​ទៅ ដែល​ធ្វើឲ្យរឿងនេះល្បីខ្លាំង ហើយទាក់ចិត្តអ្នកទស្សនាអន្តរជាតិខ្លាំង​ម្ល៉េះ? តបចម្ងល់នេះ អ្នកនិពន្ធ ក៏ដូចជា​អ្នកដឹកនាំក៏បាន​ផ្ដល់ចម្លើយដែរ។

ស្ថិតក្នុង​បទសម្ភាសតាម​ប្រព័ន្ធ​អនឡាយ ជាមួយនឹង​ Yonhap News លោក Hwang Dong Hyuk បាន​សារភាពថា​ ភាពជោគជ័យ​យ៉ាងសម្បើមរបស់​រឿងលោកពិតជា​គួរ​ឲ្យភ្ញាក់ផ្អើល​ខ្លាំង ហើយកាន់តែ​មិនគួរ​ឲ្យជឿគឺ ត្រឹម​រយៈពេល១សប្ដាហ៍សោះ សន្ទុះ​នៃ​ចំនួន​អ្នកតាមដាន កាន់តែ​ហក់ឡើង​ខ្លាំង។

លោក Hwang មាន​ប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកបង្កើត ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងដែលការងាររបស់ខ្ញុំចាប់ចិត្តមនុស្សជាច្រើនជុំវិញពិភពលោក។ អាចថានេះគឺជាបទពិសោធអស្ចារ្យមួយដែរក្នុងជីវិតនេះ»

ពេល​សួរពីមូលហេតុពីក្រោយ​នៃភាពជោគជ័យរបស់រឿង លោក​ Hwang ឆ្លើយតប​យ៉ាង​សាមញ្ញបំផុត។

បើ​យោងតាម​អ្នកនិពន្ធ​ គឺ​គ្រប់យ៉ាង​ក្នុងរឿង​អាស្រ័យ​លើកិច្ចការសាមញ្ញបំផុតដែលអ្នក​លេង Game ក្នុងរឿងទាំងអស់ត្រូវ​ប្រឈម។ មួយទៀតដោយផ្អែកលើល្បែងលេង​ជាប្រពៃណីរបស់​ក្មេងៗកូរ៉េ ដែល​សុទ្ធ​តែជាល្បែងដែល​សាមញ្ញ ហើយស្រួលលេងណាស់។ ប៉ុន្តែ​ក៏ដោយសារសាច់រឿង អ្នកទស្សនាអាច​ដាក់អារម្មណ៍ខ្លាំង​ចូល​ក្នុងនោះ ពេល​តួអង្គ​នីមួយៗចាប់ផ្ដើមលេង​ហ្គេមម្ដងៗ។

លោក Hwang៖ «ខ្ញុំក៏គិតដែរថា មនុស្សចាប់ផ្ដើមហ៊ានប្រថុយ ដោយសារពួកគេរងការសើចចំអក ព្រោះធំដឹងក្ដីហើយប៉ុន្តែជួបរឿងអស់សង្ឃឹមច្រើន ទើបដល់ថ្នាក់ក្លាហានលេងល្បែងក្មេងៗ ដើម្បីឈ្នះ។ ល្បែងនីមួយៗគឺជាល្បែងធម្មតាៗ និងស្រួលលេងបំផុត ដូច្នេះទស្សនិកជនអាចផ្ដោតកាន់តែខ្លាំងទៅលើតួអង្គនីមួយៗ ជាជាងល្បែងណាដែលមានលក្ខណៈស្មុគស្មាញ»