ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យកំពុងគំរាមគំហែងផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចេញសេចក្តីជូនដំណឹង
ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យកំពុងគំរាមគំហែងផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចេញសេចក្តីជូនដំណឹង:ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន

ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យកំពុងគំរាមគំហែងផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចេញសេចក្តីជូនដំណឹង:ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន
បន្ទាយមានជ័យ៖នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ក្នុងពេលស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមគំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានរៀបចំតម្លើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះ។
ក្នុងនោះដែរក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណះកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១ ,តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ,កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយ កម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនអោយប្រជាពលរដ្ឋជួបការលំបាកឡើយ៕
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ
ចេញសេចក្តីជូនដំណឹង:ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ដល់អាងត្រពាំងថ្មស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។