អ្នកឧកញ៉ាឡេង ណាវ៉ាត្រានាំរង្វាន់លើកទឹកចិត្តនិស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សបាន!

អ្នកឧកញ៉ាឡេង ណាវ៉ាត្រានាំរង្វាន់លើកទឹកចិត្តនិស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សបាន!

អ្នកឧកញ៉ាឡេង ណាវ៉ាត្រានាំរង្វាន់លើកទឹកចិត្តនិស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សបាន!

អ្នកឧកញ៉ាឡេង ណាវ៉ាត្រានាំរង្វាន់លើកទឹកចិត្តនិស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សបាន!

Finzaa

បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ ដែល​សាធារណជន​ចែករំលែក​ពី​មោទកភាព ដែល​មាន​និស្សិត​កម្ពុជា​២​រូប​អាច​ផលិតDrone ដឹកមនុស្សបានជោគជ័យ​នោះ នៅ​ថ្ងៃ​នេះ បាន​ចុះ​ទៅ​ដល់​សាលា​ផ្ដល់​រង្វាន់​គាប់​ចិត្ត​ដល់​និស្សិត​មាន​ស្នាដៃ​ទាំង​ពីរ។

នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះ អំណោយ​ជា​ទឹក​ប្រាក់​ចំនួន ១៥ ០០០ ដុល្លារ ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​និស្សិត​កម្ពុជា​២​រូប​នោះ ជាការលើកទឹកពីឯកឧត្ដមហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក​ឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC)។

ស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone មាន​ឈ្មោះ​លោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក។ ពួកគេទាំងពីររូបកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។

 តាម​ការ​បញ្ជាក់​របស់​និស្សិត​ឆ្នើម​ទាំង​ពីរ​រូប ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សា និងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។

ឯកឧត្ដមហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរនិងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិតដែលបានផលិតDrone អាចដឹកមនុស្សបាននោះជាខ្លាំងដោយក្នុងនោះដែរឯកឧត្ដម បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ ការផលិតDroneនេះ ដើម្បីឲ្យកាន់តែមានគុណភាព។

 ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ ឯកឧត្ដម ហេង សួរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់៥០០០ដុល្លារ ស្មើ​នឹង ១៥០០០ ដុល្លារ ជូនដល់ក្រុមនិស្សិតដែលបានផលិតDrone នោះ។ ក្រៅពីការលើកទឹកចិត្ត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ ឲ្យសិស្សនិស្សិតដែល អ្នកឧកញ៉ា គ្រោងផ្ដល់អាហារូបករណ៍១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សានៅវិទ្យាស្ថានខាងនេះផងដែរ។

បញ្ហា​នេះ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុ​បច្ចេកទេសកម្ពុជា ស្តីពីវឌ្ឍន:ភាពរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ ក្នុងការទទួល​និស្សិត​ដែលអ្នកឧកញ៉ា គ្រោងនឹងបញ្ជូនមកនោះដោយក្ដីរីករាយ។

Drone ដឹកមនុស្សដែលក្រុមនិស្សិតនៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើង​បាន​​នេះ មានទម្ងន់សរុប ១២៥ គីឡូក្រាម មានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ។

 

តាម​ការ​បញ្ជាក់ Drone មួយ​នេះ ​កំពុង​ស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត ខណៈ​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​បង្ហាញ​ស្នាដៃ យុវជន​ទាំង​ពីរ​របស់​កម្ពុជា ទទួល​បាន​ការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើន៕